មិនត្រូវបានបោះបង់ចោល
ជាច្រើនឆ្នាំកន្លងទៅ ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅធ្វើដំណើរកម្សាន្ត នៅសារមន្ទីរខ្យល់ និងអវកាសស្ម៊ីតសូនៀន ក្នុងរដ្ឋវាស៊ីនតុន ឌីស៊ី យើងបានកត់សំគាល់ឃើញថា មានរទេះរុញកូនក្មេងមួយកំពុងរំគិលទៅមុខ ដោយខ្លួនឯង ដោយគ្មាននរណាម្នាក់នៅក្បែរនោះសោះ។ យើងក៏សន្និដ្ឋានថា ប្រាកដជាមានឪពុកម្តាយដែលបានទុករទេះរុញនោះចោលហើយ ដោយសារវាសំពីងសំពោងពេក ហើយពួកគេប្រាកដជាកំពុងពរកូនរបស់ខ្លួនហើយ។ តែ ពេលដែលយើងដើរទៅជិតវា ទើបយើងឃើញមានកូនង៉ាកំពុងដេកនៅក្នុងនោះ។ តើឪពុកម្តាយក្មេង … បងប្អូនរបស់វា …ឬអ្នកមើលថែរក្មេងនោះ នៅឯណា? យើងក៏ខំរកមើលមួយសន្ទុះធំ ហើយក៏បានហៅមន្ត្រីសារមន្ទីមក។ ពេលនោះ មិនឃើញមាននរណាម្នាក់ មកយកក្មេងដ៏ថ្លៃវិសេសនោះសោះ! យើងក៏បានឃើញវាជាលើកចុងក្រោយ នៅពេលដែលគេរុញរទេះនោះ ទៅកន្លែងដែលមានសុវត្តិភាព។
បទពិសោធន៍ដែលខ្ញុំមាននៅពេលនោះ បានធ្វើឲ្យខ្ញុំគិតអំពីអារម្មណ៍របស់មនុស្សយើង ពេលដែលគេបោះបង់យើងចោល។ ជាការពិតណាស់ យើងមានអារម្មណ៍ដែលពិបាករកថ្លែងមិនបាន ពេលដែលគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះយើង។ វាពិតជាអារម្មណ៍ឈឺចាប់ជាទីបំផុត។ ប៉ុន្តែ ទោះបីជាមនុស្សអាចបោះបង់យើងចោលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា សេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះ នៅតែមានសម្រាប់យើងជានិច្ច។ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ចោទិយកថា ៣១:៨)។ ទ្រង់នឹងគង់នៅជាមួយយើង ទោះយើងទៅដល់ទីណាក៏ដោយ “គឺគង់នៅជាមួយជានិច្ច រហូតដល់បំផុតកល្ប” (ម៉ាថាយ ២៨:២០)។
ព្រះអម្ចាស់ទ្រង់មិនចេះភ្លេចការប្តេជ្ញាចិត្ត ដែលទ្រង់មានចំពោះកូនរបស់ទ្រង់ឡើយ។ ទោះបីជាអ្នកដទៃបោះបង់ចោលយើងក៏ដោយ ក៏យើងនៅតែអាចទុកចិត្ត លើព្រះបន្ទូល ដែលទ្រង់បានសន្យាចំពោះយើងថា…
បដិសណ្ឋារកិច្ចដ៏ពិត
ក្នុងឆ្នាំ ១៩៨៧ ក្រុមគ្រួសាររបស់ខ្ញុំបានផ្លាស់ទៅរស់នៅ ក្នុងរដ្ឋកាលីហ្វូញ៉ា ដើម្បីដឹកនាំពួកជំនុំមួយកន្លែង ក្នុងតំបន់ឡងប៊ិច(Long Beach)។ ថ្ងៃដែលយើងធ្វើដំណើរតាមយន្តហោះ មកដល់ក្រុងនោះ លេខារបស់ខ្ញុំបានមកទទួលយើង នៅអាកាសយាន្តដ្ឋាន ហើយជួនយើងទៅដល់ផ្ទះរបស់យើង។ ពេលដែលយើងធ្វើដំណើរចូលទៅក្នុងផ្លូវដ៏មមាញឹក អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដំបូងគេ គឺស្ទីកគ័រ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលមានសរសេរថា “រដ្ឋកាលីហ្វូញ៉ា សូមស្វាគមន៍ … ឥឡូវនេះ ចូរទៅផ្ទះ!” នេះមិនមែនជាការស្វាគមន៍ដ៏កក់ក្តៅ និងរួសរាយ ដែលខ្ញុំបានទទួលបានពីរដ្ឋកាលីហ្វូញ៉ា ដែលមានពន្លឺថ្ងៃដ៏ស្រស់ត្រកាលឡើយ!
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា ក្នុងការរស់នៅរបស់យើង ប្រហែលជាមានពេលខ្លះ យើងក៏ធ្វើការស្វាគមន៍របៀបនេះ ចំពោះមនុស្ស ដែលនៅជំវិញខ្លួនយើងផងដែរ។ តើមានពេលខ្លះ យើងខកខានមិនបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ នៅក្នុងពិភពរបស់យើង មិនថា តែនៅពេលដែលយើងនៅព្រះវិហារ នៅក្បែរផ្ទះយើង ឬនៅកន្លែងជួបជុំក្នុងសង្គមឬ?
ក្នុងបទគម្ពីរ រ៉ូម ១២:១៣ សាវ័កប៉ុលបានបង្រៀនអ្នកអានបទគម្ពីរនេះ ឲ្យ “មានសេចក្តីចៅរ៉ៅ”។ កណ្ឌគម្ពីរហេព្រើក៏បានបង្រៀនផងដែរថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(១៣:២)។ កាលណាយើងបង្ហាញនូវភាពសប្បុរសប្រកបដោយព្រះគុណ ដល់អ្នកដែលយើងជួប នោះយើងក៏កំពុងតែបង្ហាញពួកគេ នូវការអញ្ជើញរបស់ព្រះសង្រ្គោះ ឲ្យទទួលសេចក្តីសង្រ្គោះ គឺដូចដែលទ្រង់បានប្រកាស់ថា “អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ…
នៅមានបន្ត
ព្រះគម្ពីរកិច្ចការ ជាសៀវភៅទី៥ នៃព្រះគម្ពីរសញ្ញាថ្មី ដែលបានកត់ត្រា អំពីការចាប់ផ្តើមនៃពួកជំនុំ ក្រោមការដឹកនាំរបស់មនុស្ស ដែលព្រះយេស៊ូវបានជ្រើសតាំង។ អ្នកប្រាជ្ញខ្លះបានយល់ថា គេក៏អាចហៅកណ្ឌមួយនេះថា ព្រះគម្ពីរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ព្រោះកាលនោះ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានជួយពួកសាវ័កឲ្យមានសេចក្តីក្លាហាន នៅក្នុងការឆ្លងកាត់ការលំបាកគ្រប់យ៉ាង។ មុនពេលដែលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានប្រាប់អ្នកដែលទ្រង់បានជ្រើសតាំងថា “ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធ បានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានបិទជំពូកមួយ នៅក្នុងរឿងដែលស្តីអំពីព្រះរាជកិច្ចរបស់ព្រះ លើផែនដីនេះ ហើយក៏បានបើកជំពូកថ្មីមួយទៀត នៃសាច់រឿងដែលបន្តមកដល់សព្វថ្ងៃ។ យើងក៏មានចំណែកនៅក្នុងរឿងនោះផងដែរ។
កណ្ឌគម្ពីរកិច្ចការពិពណ៌នាអំពីស្មរបន្ទាល់ដ៏ស្មោះត្រង់របស់លោកពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រមទាំងនាងតេប៊ីថា នាងលីឌា និងមនុស្សជាច្រើនទៀត ក្នុងអំឡុងពេលដើមដំបូងនៃប្រវត្តិសាស្រ្តពួកជំនុំ។ ពួកគេជាមនុស្សសាមញ្ច ដែលបានពឹងផ្អែកលើកម្លាំងរបស់ព្រះ ពេលដែលពួកគេផ្សាយព្រះបន្ទូលទ្រង់ និងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់។ ដំណើររឿងនេះ បានបន្តតាមរយៈយើងរាល់គ្នា ដែលជាអ្នកបម្រើព្រះ។ ពេលដែលយើងទុកចិត្តព្រះ ហើយស្តាប់បង្គាប់តាមការដឹកនាំរបស់ទ្រង់ ដើម្បីនាំឲ្យគេស្គាល់ព្រះយេស៊ូវ នោះទ្រង់ចារអំពីយើង នៅក្នុងទំព័រថ្មី នៃរឿងនៃការប្រោសលោះរបស់ទ្រង់។–David McCasland
ដឹងច្បាស់ថាបានសង្រ្គោះ
មានរឿងមួយបានដំណាល អំពីក្សត្រីវិចតូរីយ៉ា(Victoria) នៃចក្រភពអង់គ្លេស ដែលព្រះនាងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ក្នុងអំឡុងពេលកម្មវីធីថ្វាយបង្គំព្រះ នៅឯព្រះវិហារមួយ។ ក្រោយមក ព្រះនាងក៏បានសួរគ្រូបង្រៀនព្រះបន្ទូលរបស់ទ្រង់ថា “ក្នុងកាលដែលយើងមានជីវិត តើយើងពិតជាអាចមានការដឹងច្បាស់មួយរយភាគរយថា ខ្លួននឹងមានសុវត្តិភាពដ៏នៅអស់កល្បជានិច្ចឬទេ?” ពេលនោះគាត់មិនដឹងថា ត្រូវទូលប្រាប់ព្រះនាងថាដូចម្តេចឡើយ។ តែមានគ្រូផ្សាយដំណឹងល្អម្នាក់ឈ្មោះ ចន ថោនស៊ែន(John Townsend) បានស្តាប់ឮព្រះនាងសួរយ៉ាងដូចនោះ ហើយបន្ទាប់ពីគាត់បានអធិស្ឋានជាច្រើនហើយ គាត់ក៏បានផ្ញើរសំបុត្រមួយច្បាប់ ថ្វាយព្រះនាង ដោយសរសេរថា “ដោយដៃដែលញ័រ ដោយក្តីស្រឡាញ់អស់ពីចិត្ត និងដោយទូលបង្គំដឹងថា យើងពិតជាអាចដឹងច្បាស់មួយរយភាគរយ ក្នុងពេលនេះថា អ្នកជឿព្រះនឹងបានរស់នៅអស់កល្បជានិច្ច ក្នុងផ្ទះដែលព្រះយេស៊ូវបានយាងទៅរៀបចំទុកឲ្យ នោះទូលបង្គំសូមយាងព្រះករុណាអានបទគម្ពីរ ដូចជាបទគម្ពីរយ៉ូហាន ៣:១៦ និងរ៉ូម ១០:៩-១០”។
ពីរសប្តាហ៍ក្រោយមក គ្រូផ្សាយដំណឹងល្អរូបនេះក៏បានទទួលការឆ្លើយតបរបស់ព្រះនាង តាមសំបុត្រថា “… ខ្ញុំបានអានបទគម្ពីរដែលអ្នកបានផ្ញើឲ្យ ដោយការអធិស្ឋាន និងដោយប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំមានការជឿជាក់ លើព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើសម្រេច ឲ្យខ្ញុំ ហើយបានទុកចិត្តលើព្រះគុណរបស់ព្រះថា នឹងបានជួបអ្នក នៅក្នុងផ្ទះ ដែលទ្រង់បានមានបន្ទូលថា “ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា” ពីខ្ញុំវិចតូរីយ៉ា វែលហ្វ(Victoria Guelph)។
ក្នុងរឿងនេះ យើងឃើញថា លោកថោនស៊ែន មានទំនុកចិត្តថា ក្នុងមួយជីវិតនេះ យើងអាចដឹងច្បាស់ថា យើងមានសុវត្តិភាពដ៏អស់កល្បជានិច្ច(ខ.៩) ហើយគាត់មានការខ្វល់ខ្វាយអំពីអ្នកដទៃផងដែរ។…
ព្រះហស្តដ៏ខ្លាំងរបស់ព្រះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះយូអាន(Joann) មានសេចក្តីប្រាថ្នាដ៏មុតមាំ ចង់ក្លាយជាអ្នកលេងព្យាណូក្នុងការប្រគុំតន្រ្តី និងធ្វើដំណើរទៅសម្តែងទោល ឬសម្តែងរួមជាមួយវង់ភ្លេង។ កាលនៅរៀនសកលវិទ្យាល័យនាងបានជ្រើសរើសជំនាញសម្តែងផ្នែកព្យាណូ។ ពេលនោះនាងក៏បានមានបញ្ហារលាកសរសៃពួរដៃខាងស្តាំរបស់នាង ធ្វើឲ្យដៃម្ខាងនោះ មានភាពទន់ខ្សោយពេក បានជានាងមិនអាចសម្តែងនូវការលេងព្យាណូជាលក្ខណៈទោល តាមការតម្រូវរបស់សាលាបានឡើយ។ ដូចនេះ នាងក៏បានបញ្ចប់ការសិក្សា ដោយសញ្ញាប័ត្រផ្នែកប្រវត្តិសាស្រ្តតន្រ្តី និងអក្សរសាស្រ្តវិញ។
នាងបានទទួលព្រះយេស៊ូវជាព្រះសង្គ្រោះហើយ តែនាងបានបះបោរប្រឆាំងនឹងទ្រង់អស់បីបួនឆ្នាំ។ បន្ទាប់មក តាមរយៈស្ថានភាពដែលកាន់តែពិបាក នាងក៏បានដឹងថា ព្រះអម្ចាស់កំពុងលាព្រះហស្តរបស់ទ្រង់មករកនាង ហើយនាងក៏បានងាកបែរមករកទ្រង់វិញ។ ទីបំផុត ដៃរបស់នាងក៏មានកម្លាំងជាងមុន ហើយក្តីស្រមៃដែលនាងចង់ធ្វើដំណើរ ទៅសម្តែងការលេងព្យាណូ ក៏បានសម្រេចដូចបំណង។ នាងក៏បានបាននិយាយថា “ពេលនេះខ្ញុំអាចលេងព្យាណូដើម្បីថ្វាយសិរីល្អដល់ព្រះ មិនមែនដើម្បីរកកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងទៀតឡើយ។ ទ្រង់បានលាព្រះហស្តទ្រង់មក ដើម្បីស្អាងជីវិតខាងវិញ្ញាណរបស់ខ្ញុំឡើង ហើយប្រទានឲ្យដៃខ្ញុំមានកម្លាំងឡើង ដើម្បីឲ្យខ្ញុំអាចបម្រើទ្រង់ ដោយប្រើអំណោយទានដែលទ្រង់បានប្រទាន”។
ព្រះអម្ចាស់បានសន្យាលោកម៉ូសេថា ទ្រង់នឹងលាព្រះហស្តទ្រង់ឡើង ដើម្បីជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចពីការជាប់ចំណង នៅនគរអេស៊ីព្ទ(និក្ខមនំ ៦:៦)។ ត្រង់ចំណុចនេះ ទ្រង់នៅតែគោរពពាក្យសន្យារបស់ទ្រង់ ទោះបីជារាស្រ្តរបស់ទ្រង់ចេះតែបះបោរ ហើយសង្ស័យចំពោះទ្រង់ក៏ដោយ(១៤:៣០-៣១)។ យ៉ាងណាមិញ ព្រះហស្តដ៏មានចេស្តារបស់ទ្រង់ ក៏បានលាតមក ដើម្បីជួយយើងផងដែរ។ ទោះបីជាស្ថានភាពរបស់យើង ទៅជាយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ទ្រង់នឹងសម្រេចបំណងព្រះទ័យទ្រង់ សម្រាប់កូនទ្រង់ម្នាក់ៗ។
យើងអាចពឹងផ្អែកទៅលើព្រះហស្តដ៏រឹងមាំរបស់ទ្រង់។–Anne Cetas
លោក ឲ្យខ្ញុំសុំទោស
ពេលដែលខ្ញុំទៅមើលការប្រកួតកីឡាមួយ ជាមួយអេវីង(Ewing) ដែលជាកូនប្រសារបស់ខ្ញុំ យើងបានទស្សនាការប្រកួត និងមនុស្សនៅជុំវិញខ្លួនយើង យ៉ាងសប្បាយរីករាយ។ ក្នុងចំណោមនោះ មានមនុស្សម្នាក់បានបង្ហាញអំពីផ្នែកអាក្រក់ និងផ្នែកល្អរបស់មនុស្សជាតិ។ បុរសម្នាក់នោះបានវង្វេងកន្លែងអង្គុយរបស់ខ្លួន។ ពេលដែលគាត់កំពុងរកកន្លែងអង្គុយរបស់គាត់ គាត់ក៏បានឈរបាំងពីមុខយើង ធ្វើឲ្យយើងមិនអាចមើលការប្រកួតកើត។ បុរសម្នាក់ដែលអង្គុយជួរមុខយើង ក៏ត្រូវគាត់បាំងដែរ បានជាគាត់ប្រាប់បុរសនោះថា “លោកឈរបាំងខ្ញុំហើយ តើលោកអាចទៅឈរកន្លែងផ្សេងបានទេ?” បុរសដែលវង្វេងកន្លែងអង្គុយនោះក៏បានតប ដោយពាក្យចម្អកថា “យ៉ាប់មែន”។ ពេលដែលគេប្រាប់គាត់ជាលើកទីពីរ គាត់ក៏បានឆ្លើយតប ដោយពាក្យសម្តីកាន់តែក្តៅក្រហាយជាងមុន។ នៅទីបញ្ចប់ បុរសនោះក៏បានដើរចេញ។ ក្រោយមក យើងក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញគាត់ត្រឡប់មកវិញ ហើយប្រាប់បុរសដែលគាត់បានឈរបាំងនោះថា “លោក ឲ្យខ្ញុំសុំទោស។ មុននោះ ខ្ញុំកំពុងតែមិនសប្បាយចិត្ត ដោយសាររកកៅអីអង្គុយមិនឃើញ”។ ពួកគេក៏បានចាប់ដៃគ្នា ហើយរឿងនេះក៏បានបញ្ចប់ទៅយ៉ាងងាយស្រួល។
បញ្ហានេះបានធ្វើឲ្យខ្ញុំគិតថា មានពេលខ្លះ ពេលដែលយើងកំពុងខិតខំស្វែងរកផ្លូវដើរ ក្នុងដំណើរជីវិតរបស់យើង ស្រាប់តែមានអ្វីមួយមកធ្វើឲ្យយើងខឹង ជាហេតុបណ្តាលឲ្យយើងឆ្លើយតបដាក់អ្នកដទៃ តាមរបៀបដែលខុសនឹងការបង្រៀនរបស់ព្រះយេស៊ូវ។ បើសិនជាយើងប្រព្រឹត្តដូចនោះមែន នោះយើងចាំបាច់ត្រូវសូមឲ្យព្រះប្រទានឲ្យយើងមានសេចក្តីក្លាហាន ដើម្បីសុំអភ័យទោស ចំពោះអ្នកដែលយើងបានធ្វើខុសនោះ។ ព្រះយេស៊ូវបានបញ្ជាក់ហើយថា ការថ្វាយបង្គំរបស់យើង គឺអាស្រ័យទៅលើការផ្សះផ្សាគ្នានោះឯង (ម៉ាថាយ ៥:២៣-២៤)។
យើងថ្វាយព្រះកិត្តិនាមដល់ព្រះ ពេលដែលយើងផ្សះផ្សាជាមួយអ្នកដទៃ តាមរបៀបដ៏សមរម្យ។ បន្ទាប់ពីយើងបានផ្សះផ្សាគ្នាហើយ នោះយើងអាចត្រឡប់មកមានការប្រកបជាមួយព្រះវរបិតានៃយើង ដោយអំណរ។–Dave Branon
Login
[rbc_profiles_login]
View Profile
[rbc_profiles]
ចុះឈ្មោះ
[rbc_profiles_registration]
View Profile
[rbc_profiles]